រដ្ឋមន្ត្រី សាយ សំអាល់ និងភរិយាបវិច្ចាកប្រាក់១០ម៉ឺនដុល្លារ កសាងអាគារព្យាបាលជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ (Video Inside)

រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងភរិយា បានបរិច្ចាគថវិកា១០ម៉ឺនដុល្លារ ដើម្បីការសាងសង់អាគារព្យាបាលជំងឺកូវីដ-១៩ខេត្តព្រះសីហនុ។ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣០សីហាឆ្នាំ២០២១ បានថ្លែងអំណរគុណចំពោះ រដ្ឋមន្ត្រី

ក្រសួងបរិស្ថានលោក សាយ សំអាល់ និងភរិយា ដែលបានចូលរួមចំណែកជាវិភាគទានជួយកសាងអាគារតេ ជោព្យាបាលជំងឺកូវីដ-១៩ ដែលមានកម្ពស់១ជាន់, ទំហំទទឹង៣៣ម៉ែត្រ, បណ្ដោយ៩០ម៉ែត្រ ស្ថិតនៅក្នុងបរិវេណ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ អគារព្យាបាលនោះ នឹងអាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិត ស្រាលបានចំនួន៣៥៦គ្រែ ឬអាចដាក់បានចំនួន ៧១២គ្រែ ប្រសិនគេប្រើគ្រែ២ជាន់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner