ទូដែលផ្ទុកលុយ១១ម៉ឺនដុល្លារ ត្រូវបានចោរលួច នៅខេត្តព្រះសីហនុ (Video Inside)

ជនសង្ស័យ៣នាក់ពាក់ព័ន្ធនឹងការលួចលុយ១១ម៉ឺនដុល្លារ ត្រូវនគរបាលជំនាញឃាត់ខ្លួនក្រោយរយៈពេលលួច ចំនួន៤ថ្ងៃរួចមកហើយនៅក្នុងក្រុងព្រះសីហនុ។ ទូដែកមួយគ្រឿងដែលរួមមានលុយ១១ម៉ឺនដុល្លារ និងនាឡិកា ដៃ១គ្រឿង ត្រូវបានចោរចូលលួចយកក្នុងបន្ទប់មួយក្នុងអគារកាស៊ីណូឆាងឆឹងកាលពីថ្ងៃទី២៥សីហា។ កាស៊ីណូ ឆាងឆឹងមានទីតាំងក្នុងភូមិ៣, សង្កាត់៤ ក្នុងក្រុងព្រះសីហនុ។

យោងតាមស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ទូដែកដែលត្រូវចោរចូលលួចនោះ ទើបបានដាក់ពាក្យប្តឹងកាលពីថ្ងៃទី២៨ សីហា និងសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវភ្លាមៗនិងបានឃាត់ខ្លួនមុខសញ្ញាសង្ស័យជាប់ពាក់ព័ន្ធ៣នាក់កំពុង ស្ថិតក្នុងការសួរចម្លើយ។

ក្រុងព្រះសីហនុ គឺជាក្រុងដែលតែងមានសេចក្តីរាយការណ៍អំពីករណីអំពើហិង្សាលួច ប្លន់, ធ្វើឃាត និង​អំពើចាប់ជម្រិតដែលកន្លងមកអំពើទាំងនោះភាគច្រើនតែងជនពាក់ព័ន្ធរវាងជនជាតិចិននិងជន ជាតិចិន។ សមត្ថកិច្ចខេត្តមិនទាន់បានបញ្ជាក់នូវអត្តសញ្ញាណជនសង្ស័យជាប់ពាក់ព័ន្ធទាំង៣នាក់នោះនៅឡើយ ទេ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner