រដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូន រៀបរាប់នូវគម្រោងសាងសង់ផ្លូវទូទាំងប្រទេស (Video Inside)

កម្ពុជា បាននិងកំពុងបន្តគម្រោងសាងសង់ផ្លូវនៅទូទាំងប្រទេសជាដដែលបើទោះបីជាកម្ពុជាបានស្ថិតក្នុងការ ឆ្លងកូវីដ១៩យ៉ាងណាក្តី។ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជួនលោកស៊ុនចាន់ថុល បានលើកឡើងរៀប រាប់ជុំវិញគម្រោងសាងសង់ផ្លូវទូទាំងប្រទេសនាពេលនេះ ក្នុងកម្មវិធីមួយឆ្លើយតបនឹងសំណួររបស់ប្រជាពលរដ្ឋ ថ្ងៃទី៣០សីហានេះ ។

លោករដ្ឋមន្ត្រីស៊ុនចាន់ថុល នៅបានលើកឡើងពីគម្រោងជាច្រើនទៀតដូចជាផ្លូវឆ្លងកាត់ទន្លេសាបពីខេត្ត កំពង់ ឆ្នាំងទៅខេត្តកំពង់ធំ, គម្រោងជួសជុលពង្រីក និងលើកកម្ពស់គុណភាពផ្លូវលេខ៤១ភ្ជាប់ពីផ្លូវជាតិលេខ៤ មកផ្លូវ ជាតិលេខ៣, ផ្លូវលេខ៣១ពីបែកគូសខេត្តតាកែវទៅកំពង់ត្រាចខេត្តកំពត, ផ្លូវលេខ៣៣ពីកែបមកកំពង់ត្រាច ខេត្តកំពត, កំណាត់ផ្លូវជាតិលេខ៧ពីស្គន់ទៅកំពង់ចាម និងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុង ខេត្ត ក្រចេះផងដែរ។

លោកស៊ូនចាន់ថុល ដែលជាទេសរដ្ឋមន្ត្រីផងដែរនោះ បានបញ្ជាក់ទៀតថា កម្ពុជាក៏កំពង់សិក្សា សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្រោមពីផ្លូវជាតិលេខ១ទៅស្រុកល្វាឯមនិងផ្លូវពីសៀមរាបទៅបាត់ដំបងនោះជាដើមផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner