អង្គការសហប្រជាជាតិអនុម័តលើដំណោះស្រាយជំរុញអោយតាលីបង់អនុញ្ញាតអោយមនុស្សចាកចេញពីអាហ្វហ្គានីស្ថានដោយសុវត្ថិភាព (Video Inside)

ញូយ៉ក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃចន្ទសប្ដាហ៍នេះបានអនុម័តលើដំណោះស្រាយមួយ ដែលទាមទារអោយតាលីបង់គោរពតាមការប្តេជ្ញាចិត្តរបស់ពួកគេ ដើម្បីអនុញ្ញាតឱ្យមនុស្សចាកចេញពីអាហ្វហ្កានីស្ថានដោយសុវត្ថិភាព ប៉ុន្តែវិធានការណ៍នេះ មិនបានលើកឡើងពីការបង្កើតតំបន់សុវត្ថិភាព ស្នើឡើងដោយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នោះទេ។

បើតាមដំណោះស្រាយខាងលើនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរំពឹងថា តាលីបង់នឹងអនុញ្ញាតអោយបានជនបរទេស និងជនជាតិអាហ្វហ្គានីស្ថានអាចបន្តចាកចេញពីប្រទេសអាស៊ីខាងត្បូងមួយនេះដោយសុវត្ថិភាព ប្រសិន បើពួកគេជ្រើសរើសចាកចេញ ក្នុងនោះមានទាំងការធ្វើដំណើរឆ្លងកាត់ព្រំដែន (ផ្លូវគោក និងផ្លូវអាកាស)។

គួរកត់សម្គាល់ ដំណោះស្រាយដែលព្រាងដោយសហរដ្ឋអាមេរិក អង់គ្លេស និងបារាំងខាងលើនេះ ត្រូវបានអនុម័តក្នុងសំឡេងគាំទ្រ១៣សំឡេងនៅក្នុងចំណោមប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង១៥ ហើយមិនមានសំឡេងជំទាស់ឡើយ ខណៈចិន និងរុស្ស៊ីបោះឆ្នោតអនុប្បវាទ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner