ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៣៧នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៧នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែល ជាតួលេខឆ្លងថយចុះចំនួន ១២នាក់ ធៀបនឹងម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះ គឺជាករណី ឆ្លងលើពលករដែលកំពុងធ្វើចត្តាឡីស័កចំនួន ១០នាក់, ឆ្លងលើពលករដែលទើបត្រលប់មកពីប្រទេសថៃចំនួន ២៦ និងជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ម្នាក់ ដែលជាពលរដ្ឋនៅស្រុកអន្លង់វែង ។

ខេត្តឧត្តរមានជ័យ គិត រហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៦ពាន់ ៦០០នាក់, ជាសះស្បើយសរុបចំនួន ៣ពាន់ ១២៦នាក់ និងមានអ្នកស្លាប់សរុបចំនួន ១២នាក់ ។ នៅក្នុងខេត្តឧត្តរមានជ័យនោះផងដែរ មានអ្នកឆ្លងវីរុស បំប្លែងថ្មី Delta ចំនួន ២២៥នាក់ ហើយគិតរហូតមកដល់ពេលនេះ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner