ខេត្តបាត់ដំបង ឆ្លងថ្មី៨៣នាក់ (Video Inside)

ខេត្តបាត់ដំបង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨៣នាក់ថែមទៀតនៅថ្ងៃនេះនេះ ដែលជាតួលេខ ឆ្លងកើនឡើងចំនួន ៥៨នាក់ បើប្រៀបធៀបនឹងថ្ងៃម្សិលមិញ។

យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មីទាំងនោះ គឺជា ករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៤២នាក់ និង៤១នាក់ ទៀត ឆ្លងលើពលករដែល ទើបត្រឡប់មកពីប្រទេសថៃ ។ ការឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងបាត់ដំបង, ស្រុកសង្កែ, ស្រុកភ្នំព្រឹក ,ស្រុកបវេល, ស្រុកបា ណន់,ស្រុកថ្មគោល,ស្រុកកំរៀង, ស្រុកសំពៅលូន,ស្រុកមោងឬស្សី ,ស្រុករុក្ខគីរី ,ស្រុកឯកភ្នំ, ស្រុករតនមណ្ឌល , និងពលរដ្ឋមកពីខេត្ដកណ្ដាល, ខេត្ដសៀមរាប, ខេត្ដប៉ៃលិន, ខេត្ដកំពង់ចាម, ខេត្ដព្រៃវែង, ខេត្ដពោធិ៍សាត់, ខេត្ដតាកែវ និងខេត្ដកំពង់ធំ។

ខេត្តបាត់ដំបងគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៥ពាន់៧២២ នាក់, អ្នកជាសះស្បើយឡើងវិញមានចំនួន ៤ពាន់ ៩១០នាក់ និងចំនួនអ្នកស្លាប់មាន៧៤ នាក់ហើយ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner