ខេត្តព្រៃវែង ឆ្លងថ្មី១៩នាក់ និង ស្លាប់១នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៩នាក់ និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងធ្លាក់ចុះ៦នាក់បើប្រៀបធៀបនឹងម្សិលមិញ។  

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង១៩នាក់ថ្ងៃ នេះ រួមមាននៅស្រុកព្រះស្ដេច៥នាក់, ស្រុកកំចាយមារ៥នាក់, ស្រុកស្វាយអន្ទរ៤នាក់, ស្រុកបាភ្នំ២នាក់, ស្រុក ពាមជរ២នាក់ និងស្រុកស៊ីធរកណ្ដាលម្នាក់។ ចំណែកអ្នកស្លាប់ជាបុរសអាយុ៧៦ឆ្នាំនៅស្រុកពោធិ៍រៀង។ 

ខេត្ត ព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់៧៨៤នាក់ ក្នុងនោះបានជាសះស្បើយចំនួន៥ពាន់២៥៧នាក់ និង ស្លាប់១១១នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner