ខេត្តស្ទឹងត្រែងបើកដំណើរការក្រុងសាឡើងវិញក្រោយបិទខ្ទប់១៤ថ្ងៃ (Video Inside)

ក្រុងស្ទឹងត្រែងដែលបានបិទរយៈពេល១៤ថ្ងៃ ត្រូវបានបើកសាឡើងវិញហើយនៅថ្ងៃទីទី៣១សីហានេះទន្ទឹមនឹង ពលរដ្ឋជាង២ម៉ឺននាក់នៅក្នុងក្រុងបានទទួលការចាក់វ៉ាក់សាំងបង្កាជម្ងឺកូវីដ១៩។

ខេត្តស្ទឹងត្រែង បានដាក់ចេញការអនុវត្តន៍វិធានការរដ្ឋបាល ដោយសម្រេចបិទខ្ទប់ ភូមិសាស្ត្រ ក្រុងស្ទឹងត្រែង ក្នុងរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៧សីហា ដល់ថ្ងៃទី៣១សីហាឆ្នាំ២០២១ ក្រោយការរកឃើញ ផ្ទុះមេរោគកូវីដ ១៩ប្រភេទបំប្លែងថ្មី Delta ចំនួន ៩៥នាក់។ ខេត្តស្ទឹងត្រែងនៅថ្ងៃនេះបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៨នាក់ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងកើនឡើង ៣នាក់ បើធៀបនឹង ការរកឃើញពីម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង១៨នាក់ នោះគឺជាពលរដ្ឋរស់នៅក្នុងក្រុងស្ទឹង ត្រែងទាំងអស់ ។ ខេត្តស្ទឹងត្រែងគិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១ពាន់ ១នាក់, ជាសះស្បើយឡើងវិញមានចំនួន ៦១៦នាក់ និងមានអ្នកស្លាប់ សរុបចំនួន ១០នាក់ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner