ខេត្តព្រះវិហារ ឆ្លងថ្មី៤៤នាក់ (Video Inside)

ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៤នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខឆ្លងកើនលើសពីមិ្សលមិញចំនួន ៩នាក់ ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងស្រុកជាំក្សាន្ត ៤នាក់, ស្រុកត្បែងមានជ័យ ៩នាក់, ស្រុកគូលែន ម្នាក់, ស្រុករវៀង ២៩នាក់ និងឆ្លងលើពលរដ្ឋជាអ្នកដំណើរមកពីខេត្តស្ទឹងត្រែង ម្នាក់ ។

 ខេត្តព្រះវិហារ គិតរហូតមកទល់នឹង បច្ចុប្បន្ន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១ពាន់ ១៥២នាក់, ក្នុងនោះបានជាសះស្បើយឡើងវិញចំនួន ៦៣៨នាក់ និងមានអ្នកស្លាប់ចំនួន ៣នាក់ ។ នៅក្នុងខេត្តព្រះវិហារដដែលនោះផងដែរ មានអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន ៧៧នាក់ ហើយគិតរហូតមកដល់ពេលនេះ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner