តុលាការបញ្ចប់សវនាការសំណុំរឿងហូវ៉ាន់ និងបក្ខពួក សវនាការប្រកាសថ្ងៃ២៨កញ្ញាឆ្នាំ២០២១ (Video Inside)

តុលាការរាជធានីបានធ្វើសវនាការលើករណីសំណុំរឿង លោក ហូ វ៉ាន់ និងសមាជិកក្រុមប្រឆាំងចំនួនជាង ១០រូបទៀតនៅថ្ងៃនេះ ពាក់ព័ន្ធនឹង ករណីញុះញង់បង្កឱ្យមានភាពវឹកវរ កាលពីឆ្នាំ២០២០។ មន្ត្រីតុលាការបាន ថ្លែងថាសាលក្រមនៃសវនាការនេះ នឹងត្រូវប្រកាសនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ ជនជាប់ចោទសម្រាប់ការ ជំនុំជម្រះថ្ងៃទី៣១សីហានេះ រួមមានឈ្មោះ ជុំ វុទ្ធី, ឈួ ផេង , ថា ឡាវី , មាន ព្រហ្មមុនី, មួង សុភ័ក្រ្ត , កើត សា រ៉ាយ, អេង ម៉ាឡៃ, ហ៊ុន វណ្ណៈ, ឈឿន ដារ៉ាវី, គង់ សំអាន និង ឈ្មោះសេង ម៉េងប៊ុនរ៉ុង។

ជនជាប់ចោទទាំងនេះ ត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម។ ដោយឡែក ឈ្មោះ ហូរ វ៉ាន់, គង់ សុភា,  អ៊ូរ ចាន់រិទ្ធ និងឈ្មោះហុង លឹម ដែលគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ ផ្ដើមគំនិតក្នុងអំពើញុះញង់បង្ក ឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក ទិត្យ សុធី បូរ៉ាឆាត ត្រូវបានគេដក ស្រង់សម្តីដែលបញ្ជាក់ថាការប្រកាសសាលក្រមពាក់ព័ន្ធនឹងជនជាប់ចោទទាំងនេះ នឹងត្រូវធ្វើនៅថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២១។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner