ក្រុមហ៊ុនជីបម៉ុងឧបត្ថម្ភថវិកា២០ម៉ឺនដុល្លារនិងថ្នាំបុរាណចិន១ម៉ឺនប្រអប់ដល់ TYDA (Video Inside)

ក្រុមហ៊ុន ជីប ម៉ុង បានឧបត្ថម្ភថវិកា២០ម៉ឺនដុល្លារ និងថ្នាំបុរាណចិនលៀន ហ័រ ឈីងវឹន ១ម៉ឺនប្រអប់ ជូនដល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ។ ពិធីប្រគល់និងទទួលនោះគឺបានធ្វើឡើងនៅថ្ងៃទី៣១ ខែ សីហាឆ្នាំ២០២១ ក្រោម វត្តមាន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ឃុន និងអនុ ប្រ ធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ។

អ្នក ឧកញ៉ាលាង ឃុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការ គ្រប់ គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញនូវវិធានការការពារយ៉ាងហ្មត់ចត់ ក្នុងការជួយសង្គ្រោះ អាយុជីវិតប្រជាពលរដ្ឋ។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុន ជីប ម៉ុង ដែលតែងតែយក ចិត្តទុកដាក់ និងជួយឧបត្ថម្ភទាំងថវិកា និងសម្ភារ ដល់សមាគម និងរាជរដ្ឋាភិបាលកម្ពុជា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner