ចាប់អាលកុលក្លែងក្លាយជាង២៨តោននៅរាជធានី (Video Inside)

សមត្ថកិច្ចបានរកឃើញអាល់កុលក្លែងក្លាយជាង២៨តោនក្នុងខណ្ឌចំនួន២នៅរាជធានីភ្នំពេញ។ ការបង្រ្កាបនោះ បានធ្វើឡើងកាលពីថ្ងៃទី៣០ខែសីហា ឆ្នាំ២០២១ ក្នុងខណ្ឌពោធិ៍សែនជ័យនិងខណ្ឌទួលគោក។

សមត្ថកិច្ចបាន បញ្ជាក់ថាការបង្ក្រាបក្នុងខណ្ឌពោធិ៍សែនជ័យ បានរកឃើញអាល់កុលក្លែងក្លាយចំនួន ១ពាន់១៨៦លីត្រ ដែល បានដាក់លក់នៅតាមបណ្តាឱសថស្ថាននិងផ្ទះលក់ទំនិញនានា, និងនៅខណ្ឌទួលគោក បានរកឃើញអាល់ កុលក្លែងក្លាយ២ម៉ឺន៧ពាន់៤២៦លីត្រ។ សមត្ថកិច្ចបានបញ្ជាក់ក្នុងប្រតិបត្តិការទាំង២ទីតាំងនោះ អាល់កុលក្លែង ក្លាយបង្ក្រាបបានមានសារុបចំនួន២ម៉ឺន៨ពាន់៦១២លីត្រ ដែលមានទម្ងន់ចំនួនជាង២៨តោន។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner