ខេត្តកំពង់ចាម ឆ្លងថ្មី៣៨នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣៨នាក់ ដែលជាតួលេខឆ្លងថយចុះ៧នាក់បើប្រៀប ធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៣៨នាក់ថ្ងៃនេះ រួមមាននៅស្រុកកំពង់សៀម ៣នាក់, ស្រុកកងមាសម្នាក់, ស្រុកចំការលើ៣នាក់, ស្រុកជើងព្រៃ៦នាក់, ស្រុកព្រៃឈរម្នាក់, ស្រុកស្ទឹងត្រង់ ២នាក់ មកពីខេត្តកំពតម្នាក់, ខេត្តត្បូងឃ្មុំ១០នាក់, ខេត្តកំពង់ស្ពឺ១០នាក់ និងខេត្តសៀមរាបម្នាក់។

ខេត្តកំពង់ចាមគិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់១៤៥ករណី, ព្យាបាល ជាសះស្បើយ ចំនួន៤ពាន់៤០២នាក់ និងមានអ្នកស្លាប់ចំនួន១២០នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner