ឈើខុសច្បាប់ជាង៣០មែត្រគូប ត្រូវបានសមត្ថកិច្ចធ្វើការបង្រាប ស្ថិតនៅ ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ

ឈើខុសច្បាប់ជាង៣០មែត្រគូប ត្រូវបានសមត្ថកិច្ចបង្រាប កាលពីរសៀលថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញាខេត្តព្រះវិហារ និងដឹកនាំសម្របសម្រួលពីលោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ បានដឹកនាំកម្លាំងចម្រុះ មាន៖ អភិបាលរងស្រុក កងរាជអាវុធហត្ថស្រុក អធិការស្រុក និងជំនាញរដ្ឋបាលព្រៃឈើស្រុក ចុះបង្ក្រាបទីតាំងស្តុកឈើខុសច្បាប់មួយកន្លែង រឹបអូសគោយន្ត១គ្រឿង ឈើប្រមាណ៣០ម៉ែត្រគូប ដែលឈ្មួញទិញឈើថ្មីយកមកហាលអោយចាស់ ដើម្បីបន្លំភ្នែកសមត្ថកិច្ចថា ឈើផ្ទះចាស់ រួចដឹកយកទៅលក់អោយឈ្មួញបន្ត   ស្ថិតនៅ ភូមិឆែប២ ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ ។ ឈើខុសច្បាប់ទាំងនោះត្រូវបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកឆែប ដើម្បីចាត់ការទៅតាមច្បាប់ ។

លោក វុធ សាវី បានថ្លែងបញ្ជាក់ឱ្យដឹងទៀតថា ទីតាំងស្តុកឈើខុសច្បាប់ ដែលលោកដឹកនាំកម្លាំងចម្រុះទៅបង្រ្កាបនោះ គឺក្រុមឈ្មួញតែងតែធ្វើសកម្មភាពដើរប្រមូលទិញ និងកាប់ខ្លួនឯងខ្លះ ហើយដឹកជញ្ជូនឈើ ចេញពីក្នុងព្រៃតាមគោយន្តមកស្តុកទុកនៅក្រោយផ្ទះ ដើម្បីលើកដាក់រថយន្ត យកទៅលក់បន្ត          អោយឈ្មួញ ។

យោងតាមប្រភពពីប្រជាពលរដ្ឋនៅភូមិឆែបកើតបានអោយដឹងថា ឈើខុសច្បាប់ជាង៣០មែត្រគូបដែលត្រូវបានក្រុមសមត្ថកិច្ចបង្ក្រាបនេះ ជាឈើរបស់ឈ្មួញដុះស្លែឈ្មោះតា ឡាំ ដែលបានរកស៊ីខុសច្បាប់យូរមកហើយ ដោយដើរប្រមូលទិញឈើពីប្រជាពលរដ្ឋយកមកត្រាំទឹក ឬលាបប្រេងខ្មៅ ដើម្បីបន្លំធ្វើជាឈើចាស់ឬយកមកធ្វើជាផ្ទះ បាន២/៣ខែ  ក្រោយមករុះរើលក់អោយឈ្មួញបន្ត នេះជាល្បិចដែលក្រុមឈ្មួញធ្វើ          ដដែលៗមិនមានអ្វីប្លែកឡើយ ៕ ដោយ ឈឿង ចាន់

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner