វគ្គបណ្តុះបណ្តាលស្តីពី ការជំរុញការប្រមូលចំណូល និងការគ្រប់គ្រងមូលនិធិបរិស្ថាន និងសង្គម

ភ្នំពេញ ៖ មូលនិធិបរិស្ថាន និងសង្គម (គ.ម.ប.ស)បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការជំរុញការប្រមូលចំណូល និងការគ្រប់គ្រងមូលនិធិបរិស្ថាននិងសង្គម តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងដោយប្រើប្រាស់កម្មវិធី (Zoom) ក្រោមអធិបតីភាពឯកឧត្តម សូរ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធាន គ.ម.ប.ស. និងឯកឧត្តម វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធាន គ.ម.ប.ស និងមានការចូលរួមពីតំណាងមន្ទីររាជធានី-ខេត្តក្រុង អ្នកពាក់ព័ន្ធ និងតំណាងម្ចាស់គម្រោងវិនិយោគមួយចំនួនទៀតសរុបចំនួនអ្នកចូលរួមមាន៨៧រូប។
គោលបំណង៖

  • ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធមូលនិធិបរិស្ថាន និងសង្គម
  • លើកទឹកចិត្តដល់ក្រុមហ៊ុនអភិវឌ្ឍន៍ផ្តល់ថវិកាមូលនិធិបរិស្ថាន និងសង្គមជូនគណៈកម្មាធិការ
  • មូលនិធិបរិស្ថាន និងសង្គម
  • យល់ដឹងពីនីតិវិធីនៃការស្នើរសុំប្រើប្រាស់ថវិកាមូលនិធិបរិស្ថាន និងសង្គម
  • ពង្រឹងការប្រើប្រាស់មូលនិធិបរិស្ថាន និងសង្គមឱ្យចំគោលដៅ
  • ឱ្យមានកិច្ចសហការល្អរវាងម្ចាស់គម្រោងអភិវឌ្ឍន៍ ភាគីពាក់ព័ន្ធជាមួយជូនគណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម ។ ដោយ / គ្រី សម្បត្តិ
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner