អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបើកកិច្ចប្រជុំពិនិត្យសកម្មភាពការងារប្រចាំខែ សីហា
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២១បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាងកញ្ញាជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយកខុទ្ទកាល័យ នាយករងខុទ្ទកាល័យ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ជំនួយការ អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ តាមបណ្តាញវីដេអូ កម្មវិធីZoom សរុបប្រមាណ៥៥នាក់/គណនី។
កិច្ចប្រជុំដំណើរការតាមរបៀបវារៈដូចខាងក្រោម :
១) បទបង្ហាញពីរបាយការណ៍សង្ខេបស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២១ ដោយឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ
២) បទបង្ហាញពីភាពជាអ្នកដឹកនាំក្នុងការឆ្លើយតបនឹងជំងឺអេដស៍នៅកម្ពុជា ដោយឯកឧត្តម ទា ផលា អនុប្រធានទទួលបន្ទុកបច្ចេកទេស
៣) មតិសំណេះសំណាលរបស់ឯកឧត្តមទេសរដ្ឋមន្ដ្រី
៤) កិច្ចការផ្សេងៗ។ដោយ -រ៉ាវុធ