អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២១៨លាន៥៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៥៣ម៉ឺននាក់ និងជាសះស្បើយ១៩៥លាន៣៦ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២១៨លាន៥៤ម៉ឺន១ពាន់៧២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៥៣ម៉ឺន៣ពាន់៦២២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៩៥លាន៣៦ម៉ឺន៥ពាន់១២៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤០លាន១១ម៉ឺន៤ពាន់៩៩នាក់ ស្លាប់ចំនួន៦៥ម៉ឺន៧ពាន់៩១០នាក់ និងជាសះស្បើយចំនួន៣១លាន២ម៉ឺន៦១២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣២លាន៨១ម៉ឺន៨៩២នាក់ ស្លាប់៤៣ម៉ឺន៩ពាន់៥៤នាក់ និងជាសះស្បើយ៣១លាន៩៨ម៉ឺន៦ពាន់៣២២នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន៧៧ម៉ឺន៧ពាន់៨៦៧នាក់ ស្លាប់ចំនួន៥៨ម៉ឺន៥២៥នាក់ និងជាសះស្បើយ១៩លាន៧៣ម៉ឺន៥ពាន់៤៤៧នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner