មន្រ្តីជាន់ខ្ពស់ចិន៖ អាហ្វហ្គានីស្ថានបើកទំព័រថ្មីហើយ បន្ទាប់ពីសហរដ្ឋអាមេរិកដកទ័ពចេញជាផ្លូវការ
ចិន៖ ប្រទេសចិននៅថ្ងៃអង្គារ៍លើកឡើងថា ការដកទ័ពរបស់សហរដ្ឋអាមេរិកចេញពីអាហ្វហ្គានីស្ថាន បន្ទាប់ពីសង្គ្រាមរយៈពេលជិត២០ឆ្នាំ គឺជាការបើកទំព័រថ្មី បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងរិះគន់ការចាកចេញដ៏ចលាចលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានថ្លែងក្នុងសន្និសិទសារព័ត៌មានប្រចាំថ្ងៃមួយថា អាហ្វហ្គានីស្ថានអាចរំដោះខ្លួនចេញពីការគ្រប់គ្រងដោយយោធាបរទេស ហើយថា ពលរដ្ឋអាហ្វហ្គានីស្ថានបានចាប់ផ្តើមជាថ្មីមួយសម្រាប់សន្តិភាពជាតិ និងការកសាងប្រទេសឡើងវិញ ហើយអាហ្វហ្គានីស្ថានបើកទំព័រថ្មីហើយ។ លោក Wang បន្ថែមថា យើងសង្ឃឹមថា អាហ្វហ្គានីស្ថាននឹងបង្កើតរដ្ឋាភិបាលដោយបើកចំហ រួមបញ្ចូល និងទូលំទូលាយ ហើយបង្ក្រាបឲ្យអស់រាល់ប្រភេទកម្លាំងបែបភេរវកម្ម។
គួរកត់សម្គាល់ ចិនបានរិះគន់ម្តងហើយម្តងទៀតពីអ្វីដែលខ្លួនមើលឃើញថា ការដកកងទ័ពអាមេរិកលឿន និងគ្មានផែនការ ហើយនិយាយថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើអោយទំនាក់ទំនាក់មិត្តភាព និងសហប្រតិបត្តិការស៊ីជម្រៅជាមួយតាលីបង់ បន្ទាប់ពីពួកគេកាន់អំណាច៕