ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២០នាក់ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ
យោងតាមរដ្ឋបាលខេត្ត តួលេខឆ្លងថ្ងៃនេះ មានការថយចុះចំនួន ៩នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។ ការឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋដែលមានទីលំនៅនៅក្នុងក្រុងស្ទឹងសែន ៧នាក់, ស្រុកកំពង់ស្វាយម្នាក់, ស្រុកស្ទោងម្នាក់,ស្រុកបារាយណ៍៨នាក់,ស្រុកគាំងគោក៣នាក់។ ខេត្តកំពង់ធំគិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺ កូវីដ១៩ សរុបចំនួន ៣ពាន់៣៩៦នាក់, ជាសះស្បើយឡើងវិញចំនួន ២ពាន់ ៨០៧នាក់ និងអ្នកស្លាប់សរុបចំនួន ១១៣នាក់ ។ នៅក្នុងខេត្តកំពង់ធំនោះផងដែរ មានអ្នកឆ្លងវិរុសបំប្លែងថ្មី Delta ចំនួន ៤០នាក់ ហើយគិតរហូតមក ដល់ពេលនេះ ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕