របររៀបទូចិញ្ចឹមត្រី លម្អបែបរុក្ខជាតិ កំពុងរីកដុះដាល
សិល្បៈរៀបទូចិញ្ចឹមត្រី កំពុងចាប់ផ្តើមពេញនិយមបណ្តើរៗនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ដោយសារតែភាព ស្រស់ស្អាតនៃការកែច្នៃមែកឈើ ដុំថ្ម ខ្សាច់ រុក្ខជាតិតូចៗ តាំងលម្អនៅក្នុងទូ ដែលមើលទៅហាក់ដូចជា កំពុងស្ថិតនៅក្នុងបរិយាកាសធម្មជាតិពិតៗដូច្នោះដែរ ។ លោកអ្នកអាចចំណាយពេលកម្សាន្តភ្នែក ដោយ ធម្មជាតិពណ៌បៃតងបក់រវិចៗ ចុះឡើងៗ អមជាមួយនឹងត្រីហែលខ្វាត់ខ្វែងនៅក្នុងទូ នឹងធ្វើឱ្យអារម្មណ៍ របស់អ្នកស្រស់ស្រាយដោយគ្រាន់តែមានទូចិញ្ចឹមត្រីបែបធម្មជាតិមួយនៅក្នុងផ្ទះប៉ុណ្ណោះ។
លោក តាំង អ៊ុយ (Jason) ណែនាំខ្លួន និងប្រាប់ពីមូលហេតុនៃការបង្កើតនូវអាជីវកម្មរៀបទូចិញ្ចឹមត្រី JEZ Aqua-Nature ។
បើតាមម្ចាស់ហាងរូបនេះ បានប្រាប់ថា ចំពោះ JEZ Aqua-Nature បច្ចុប្បន្ន មានសេវាកម្មដូចជា រៀបទូត្រីពាក់កណ្តាលទឹកពាក់កណ្តាលគោក ទូទឹកពេញ ទូគោក និងសេវាកម្មថែទាំ ។
លោក តាំង អ៊ុយ ប្រាប់បន្ថែមថា ៖ ចាប់តាំងពី JEZ Aqua-Nature ត្រូវបានបង្កើតឡើង នៅក្នុងពាក់កណ្តាលឆ្នាំ២០២០មក ទូត្រីរបស់លោកត្រូវបានលក់ចេញជាបន្តបន្ទាប់ បើគិតតែប៉ុន្មានខែក្នុងឆ្នាំ២០២១នេះ មានជាង១០ទូមកហើយ និងនៅតែបន្តទទួលបាននូវការកុម្មង់ធ្វើជាបន្តបន្ទាប់ ។
លោក តាំង អ៊ុយ បានសិក្សាអំពីការរៀបទូត្រីដោយខ្លួនឯង នៅលើបណ្តាញសង្គមយូធូប និងបានសាកសួរបទពិសោធន៍ សិក្សាបន្ថែមពីក្រុមរៀមច្បងចាស់ៗ ដែលជាអ្នករៀបទូត្រី និងជាអ្នកផ្គត់ផ្គង់សម្ភារៈរៀបទូនៅក្នុងស្រុកបន្ថែម ។ តាមរយៈការរៀបចំទូដំបូងដើម្បីជាការស្វែងយល់ដោយខ្លួនឯងនោះ លោកបានចំណាយពេលប្រមាណ ២ខែហើយនៅពេលបន្តបន្ទាប់លោកអាចធ្វើវាជោគជ័យរហូតដល់បច្ចុប្បន្ន។
លោក តាំង អ៊ុយ (Jason)
ម្ចាស់ហាង JEZ Aqua-Nature
លេខទូរស័ព្ទទាក់ទង៖ ០៩៣ ៨១១ ៤៣៤
អាសយដ្ឋាន៖ ផ្លូវ១៦៣ XO Diamond Building