Ronaldo ជាកីឡាករទទួលបានតម្លៃពលកម្មថ្លៃ ក្នុងចំណោមកីឡាករទាំង១០ ក្នុងឆ្នាំ២០២១

ខ្សែប្រយុទ្ធ Cristiano Ronaldo បានផ្លាស់មកក្រុម Manchester United ជាផ្លូវការ ជាមួយកុងត្រា២ឆ្នាំ ។ កីឡាករវ័យ៣៦ឆ្នាំនេះ នឹងទទួលបានតម្លៃពលកម្ម ៣៨៥ ០០០ផោន ស្មើនឹងជា៥៣ម៉ឺនដុល្លា ក្នុង១សប្តាហ៍ ដែលជាតម្លៃពលកម្មខ្ពស់មួយ នៅក្រុមបិសាចក្រហម នឹងជាកីឡាករទទួលបានថ្លៃពលកម្ម ថ្លៃ ក្នុងចំណោមកីឡាករទាំង១០ សម្រាប់រដូវកាល ឆ្នាំ២០២១នេះ ។


ក្រៅពីនោះកីឡាករ Messi របស់ PSG ឈរលេខ១ ទទួលបានរហូតដល់ ទៅ ១,៣២៥,០០០ ដុល្លារអាមេរិក ក្នុងមួយសប្ដាហ៍ លេខ២- Neymar របស់ PSG ទទួលបាន ៨៣៦,០០០ដុល្លារអាមេរិក ក្នុងមួយសប្ដាហ៍។ ៣- Luis Suarez ៖ ខ្សែប្រយុទ្ធរបស់ AT Madrid ទទួលបាន ៧៩៣,០០០ ដុល្លារអាមេរិកក្នុងមួយសប្ដាហ៍ ។ ខណៈ Antoine Griezmann លេខ៤ , Gareth Bale លេខ៥ , Kylian Mbappe លេខ៦ , Kevin de Bruyne លេខ៨ David de Gea លេខ៩ និងកីឡាករ Robert Lewandowski របស់ Bayern Munich លេខ១០ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner