កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីចំនួន ៨៧ម៉ឺនតោន ទៅកាន់១១ ប្រទេសក្នុងរយៈពេល ៨ខែ ឆ្នាំនេះ

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ក្នុងរយៈពេល ៨ខែ ឆ្នាំនេះ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីមានចំនួន ៨៧ម៉ឺន៦ពាន់ ៥២១,១៩តោន ទៅកាន់១១ ប្រទេស ដោយបានកើនឡើងចំនួន ៣៤០,៦១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា២០២០។ ប្រទេសចំនួន១១ ដែលកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅ មានដូចជា ប្រទេសវៀតណា,ចិន, ថៃ, ជប៉ុន, ឥណ្ឌា, កូរ៉េ, អារ៉ាប់, ហូឡង់, បង់ក្លាដែស,ឡាវ, តូហ្គោ, និងប្រទេសអារ៉ាប់រួម ។

សម្រាប់ការនាំចេញកសិផលសរុបរបស់កម្ពុជា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១នេះដែរ មានកំណើនចំនួន ៨៩,៦៨% ក្នុងនោះ កសិផល ក្រៅពីអង្ករ មានការកើនឡើងចំនួន ១១០,១៥%។ រីឯការនាំចេញអង្ករមានការថយចុះចំនួន -២៣,៣៧% ដោយ សារ កង្វះទូរកុងតឺន័រសម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើង។ តម្លៃដឹកជញ្ជូនទំនិញ ពីកម្ពុជាទៅទីផ្សារអន្តរជាតិ បានកើន ឡើងជាបន្តបន្ទាប់ ចាប់តាំងពីមានការរីករាលដាល ជំងឺកូវីដ១៩។

អ្នកជំនាញលើកឡើងថា ការកើនឡើងតម្លៃដឹក ជញ្ជូន ទំនិញ ទៅទីផ្សារអន្តរជាតិ បានក្លាយជា ឧបសគ្គដ៏ធំ សម្រាប់ផែនការនាំចេញអង្ករកម្ពុជា ទៅទីផ្សារអន្តរជាតិ ក្នុងឆ្នាំ២០២ ១នេះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner