ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៤នាក់ និងស្លាប់ ២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាម រដ្ឋបាលខេត្ត តួលេខឆ្លងថយចុះចំនួន ៩នាក់ និងបើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងស្រុកពួក៤២នាក់,ក្រុងសៀមរាប១២នាក់,ស្រុកអង្គរជុំ១៦នាក់,ស្រុកជីក្រែង៣នាក់,ស្រុកប្រាសាទបាគង២នាក់,ស្រុកសូទ្រនិគមម្នាក់,ស្រុកអង្គរធំម្នាក់,ស្រុកវ៉ារិនម្នាក់,មកពីខេត្តកំពង់ធំ២នាក់ មកពីខេត្តកំពង់ចាម២នាក់ មកពីខេត្តបន្ទាយមានជ័យម្នាក់ និងមកពីខេត្តកំពង់ឆ្នាំងម្នាក់។ចំណែកអ្នកស្លាប់ទាំង២អ្នកគឺជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបទាំង២នាក់។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៧ពាន់៩៧១នាក់, ព្យាបាល ជាសះ ស្បើយចំនួន៧ពាន់៤០៩នាក់និងស្លាប់៨៨នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner