បើកកន្លែងលេងល្បែងស៊ីសង ដោយខុសច្បាប់កត់ឆ្នោតវៀតណាម ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការបង្ក្រាប

ភ្នំពេញ ៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ អង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៥:៤៥នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយគណ:បញ្ជាការឯកភាព ខណ្ឌទួលគោក បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ករណីបើកកន្លែងលេងល្បែងស៊ីសង ដោយខុសច្បាប់ (បើកកត់កន្ទុយលេខវៀតណាម) ស្ថិតនៅចំណុចផ្ទះលេខ១០២ ផ្លូវលេខ១២២ ក្រុមទី២១ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ច បានបញ្ជាក់ក្នុងរបាយការណ៍ថា ជនសង្ស័យឃាត់ខ្លួនរួមមាន ៖
១-ឈ្មោះ ឈាង គឹមហ៊ាង ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកត់ឆ្នោតវៀតណាម ស្នាក់នៅផ្ទះជួលលេខ១០២ ផ្លូវលេខ១២២ ក្រុមទី២១ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
២-ឈ្មោះ ទៀង រា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលមិនស្គាល់លេខ ផ្លូវលេខ១២២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកមកចាក់ភ្នាល់)។
៣-ឈ្មោះ ប៉ុក ស៊ាងនី ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់ផ្ទះជួលមិនចាំលេខ ផ្លូវលេខ១១៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកមកចាក់ភ្នាល់) ។
៤-ឈ្មោះ សុខ ទៀន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធិនពិការ ស្នាក់នៅផ្ទះភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ (ជាអ្នកមកចាក់ភ្នាល់) ។
៥-ឈ្មោះ ឡុង ចន្ធី ភេទស្រីអាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៤២ ផ្លូវលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ជាអ្នកមកចាក់ភ្នាល់)។

សមត្ថកិច្ច បានបន្តថា វត្ថុតាងចាប់យក ៖ ក្រដាសសំរាប់កត់ឆ្នោតរួចមួយចំនួន លទ្ធផលចេញឆ្នោតរួចមួយចំនួន ក្រដាសកាល់គាមួយចំនួន ប៊ិចសំរាប់កត់ឆ្នោតមួយចំនួន ត្រាចុះថ្ងៃ-ខែចំនួន០១ ម៉ាស៊ីនគិតលេខម៉ាក Casio ចំនួន០១ និងប្រាក់រៀលចំនួន ៣៦២.០០០៛ (សាមសិបប្រាំមួយម៉ឺនពីរពាន់រៀល)។ បច្ចុប្បន្ននេះ ជនសង្ស័យទាំង០៥នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ ដោយ/ ឆៃហួត និងប៊ុតធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner