ភ្លៀងធ្លាក់១មេធំ កាលពីយប់មិញ បង្ករអោយមានជំនន់ទឹកភ្លៀង ជនលិចផ្លូវ, ស្ពាន នៅច្រកព្រំដែនតំបន់ម៉ាឡៃ អូរព្រំដែន កម្ពុជា -ថៃ

    ភ្លៀងធ្លាក់១មេធំ ពីយប់ថ្ងៃទី៣១ សីហា ឆ្នំា២០២១ បង្ករអោយមានជំនន់ជន លិចនៅអូរព្រំដែនកម្ពុជា-ថៃ ក្នុងនោះបានជនពន្លិច ផ្លូវ ស្ពាន ច្រកព្រំដែនតំបន់ម៉ាឡៃ និងផ្ទះសម្បែងប្រជាពលរដ្ឋ ប៉ុស្តិ៍នគរបាលនិងគោលដៅឈរជើងរបស់កងកម្លាំងយោធា ការពារព្រំដែននៅស្រុកម៉ាឡៃ។

នេះបើតាមការអោយដឹងពីមន្ត្រីរដ្ឋបាលស្រុកម៉ាឡៃ ប្រាប់នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ។

    មន្ត្រីដដែលបន្តអោយដឹងថា ៖ កាលពីយប់ថ្ងៃទី៣១ ខែសីហា មានភ្លៀង១មេធំ ស្ទើរបាក់មេឃនៅភូមិសាស្ត្រស្រុក និងនៅខាងទឹកដីថៃ ធ្វើអោយទឹកមួយចំនួនបានហូរស្រុងចុះមកពីទីទំនាប និងអូរព្រំដែនយ ។ប៉ុន្តែនៅថ្ងៃត្រង់ថ្ងៃទី១ ខែកញ្ញានេះ ទឹកបានជន់ជោរថែមយ៉ាងលឿន ។

    ពេលនេះ មន្ត្រីរាជការ កងកម្លាំង និងអ្នកពាក់ព័ន្ធ បានចេញទ្រោលស្ថានការណ៍គ្រាអាសន្នហើយ ។

   ចំណែកលោកជា សេងអាន ប្រធានទីស្នាក់ការច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ បានអោយដឹងដែរថា៖ ចាប់ពីម៉ោង១១ ថ្ងៃត្រង់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ទឹកអូរម៉ាឡៃបានហក់ឡើងយ៉ាងលឿន លិចស្ពានច្រកព្រំដែនតំបន់ម៉ាឡៃ-ណងព្រឺហើយ ។ ចរាចរណ៍ឆ្លងកាត់ព្រំដែនត្រូវកាត់ផ្តាច់បណ្តោះអាសន្ន ។ ហេតុនេះសូមបងប្អូនយើងមានការប្រុងប្រយ័ត្នខ្ពស់ ៕ ដោយ៖ឃិន គន្ធា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner