អ្នកលេងគុនជម្រុះ ចាន់ រតនា និយាយថា គុនខ្មែរនៅតែប្រកួត ប៉ុន្តែទាល់តែបរទេស

កីឡាករគុនចម្រុះកម្ពុជា ចាន់ រតនា បានប្រឡូកក្នុងសង្វៀន ONE Championship អស់រយៈពេលជិត៣ឆ្នាំ បានបាត់មុខពីសង្វៀនក្នុងស្រុក ធ្វើអោយអ្នកគាំទ្រខ្លះ លើកឡើងថា អ្នកប្រដាល់គុនជម្រុំរូបនេះ ឈប់ការប្រកួតគុនខ្មែរ ងាកយកគុនចម្រុះវិញ ដោយសារសង្វៀនក្រៅស្រុក ទទួលបានតម្លៃខ្លួនខ្ពស់ និងល្បីខ្លាំងជាង ។


ជុំវិញការលើកឡើងនេះ ចាន់ រតនា បានបង្ហើបប្រាប់អ្នកព័ត៌មាន ពីកន្លែងហ្វឹកហាត់គ្រាលោកព្រឹទ្ធាចារ្យ សេង ប៊ុនសុង មកចែករំលែកបទពិសោធន៍ ដលសិស្សគុនវ័យក្មេងក្លិបប្រដាល់គុនខ្មែរនាយកដ្ឋានអង្គរក្សកាលពីថ្មីៗថា ខ្លួនមិនបានបោះបង់សង្វៀនគុនខ្មែរទេ ដោយសារតែជាប់កុងត្រាជាមួយសង្វៀន ONE Championship ម្យ៉ាងទៀតក៏មិនចង់ឡើងសង្វៀនប្រកួតជាមួយខ្មែរដូចគ្នា ។ ចាន់ រតនា បន្ថែមទៀតថា ស្ថានភាពជំងឺកូវីដ-១៩ កំពុងឆ្លងរីករាលដាលផងនោះ គួបផ្សំសង្វៀនគុនខ្មែរក្នុងស្រុកនានា មិនមានកីឡាករបរទេសមកប្រកួតផងដែរ ។


សូមបញ្ជាក់ថា កីឡាករ ចាន់ រតនា បានបាត់មុខពីសង្វៀនគុនខ្មែរក្នុងស្រុក អំឡុងឆ្នាំ២០១៧ ព្រោះ ជាប់កុងត្រាជាមួយសង្វៀន ONE Championship ។
គួររំលឹកថា អ្នកលេងគុនជម្រុះ ចាន់ រតនា បានបង្ហាញខ្លួននៅសង្វៀន ONE Championship ច្រើនជាងគេ ចាប់តាំងពីឆ្នាំ២០១៧មក ធ្លាប់ប្រកួត ១២លើក ឈ្នះច្រើនជាងចាញ់ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner