ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូរអ៊ាន់ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួល អគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត

ពិធីប្រគល់ ទទួល អគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ( កម្ពុជា ថៃ ) ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យួអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុនិងជាតំណាងដ៏ខ្ពស់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម វ៉ា ហេងដាវុធ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ព្រមទាំងមានការអញ្ជើញចួលរួមពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គនាយករង នាយកដ្ឋាន ព្រមអជ្ញាធរដែនដី អង្គភាពពាក់ព័ន្ធ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នៅក្នុងរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ គឹម ម៉េងហេង ប្រធានអង្គភាពលទ្ធកម្មបានជម្រាបជូនឲ្យដឹងថាការសាងសង់អគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ( កម្ពុជា ថៃ)ខេត្តបន្ទាយមានជ័យក្នុងនោះការងារសាងសង់អគារបំពេញបែបបទច្រកចេញ ចូល ទំហំ ៣៥,៨០ម៉ែត្រX ៥៦,៣៩ម៉ែត្រ កម្ពស់ ០៣ជាន់ អំពីបង្គុំបេតុង ដំបូល បង្កាន់ដៃ តម្លើងប្រព័ន្ធទឹក និងសម្ភារៈបង្កាន់ដៃ តម្លើងប្រព័ន្ធទឹកនិងសម្ភារបន្ទប់ទឹក ប្រព័ន្ធអគ្គិសនី ម៉ាស៊ីនត្រជាក់ កង្ហារបឺតខ្យល់ បណ្ដាញការពារអគ្គីភ័យ កាម៉េរ៉ាសុវត្ថិភាព ទូរស័ព្ទ អ៊ីនធឺណែត ប្រព័ន្ធសម្លេងប្រព័ន្ធឧបករណ៍ការពាររន្ទះផ្គត់ផ្គង់និងតម្លើងជណ្តើរយន្តចំនួន ៤ប្រអប់ ការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្រៅអគារមានដូចជា ការងារសួននិងដើមឈើយកម្លប់ ការងាររបង បង្កាន់ដៃបែងចែកទ្រូងផ្លូវ បង្កាន់ដៃអ្នកដំណើរ និងដំបូលផ្លូវដើរនិងដងទង់ជាតិ ប្រព័ន្ធលូបង្ហូរទឹកភ្លៀងតាមផ្លូវ ការងាររៀបការ៉ូឡា ទីធ្លានិងផ្លូវដើរការងារស្ថាបនាផ្លូវកៅស៊ូ AC , ចង្កៀងបំភ្លឺផ្លូវ ការងារតបណ្តាញមេអគ្គិសនី ៣២OKVA , ការងាររៀបចំទីស្នាក់ការត្រួតពិនិត្យបណ្ដោះអាសន្ន ធ្វើផ្លូវវាងសម្រាប់អ្នកដំណើរឆ្លងកាត់ រុះរើអគារចាស់ នឹងខ្លោងទ្វារ ហ៊ុមទ្ធរបងលើផៃ្ទដីសាងសង់ ហ៊ុមព័ទ្ធរបងចែកតំបន់ និងជួសជុលកែលម្អអគារចាស់ ដែលមានទឹកប្រាក់សរុបចំនួន ១៧.០១៣.០០០.០០០៛០០ (ដប់ប្រាំពីរប៊ីលាន ដប់បីលានរៀលគត់) ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស៊េង យូរអ៊ាន់ បានថ្លែងនូវការកោតសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការអន្តរក្រសួង អជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញទាំងអស់ ដែលបានខិតខំបំពញតួទាទីចំពោះការងារសាងសង់អគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត (កម្ពុជា ថៃ ) ឲ្យលេចឡើងជារូបរាងដែលជាសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងដោយមានការចង្អុលណែនាំផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ
និងគុណភាពនៃការផ្តល់សេវារដ្ឋបាលឲ្យកាន់តែប្រសើរឡើងជូនប្រជាពលរដ្ឋ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស៊េង យូរអ៊ាន់ បានមានប្រសាសន៍លើកឡើងបន្តទៀតថា សំណង់អគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ( កម្ពុជា ថ្ងៃ ) ដែលប្រារព្ធពិធីប្រគល់ ទទួលនាថ្ងៃនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលជាកត្តាជម្រុញលើកទឹកចិត្តយ៉ាងមានប្រសិទ្ធភាពបន្ថែមទៀតដល់កងកម្លាំងនគរបាលអន្តោរប្រវេសន៍ និងមន្ត្រីជំនាញផ្នែកផ្សេងៗទៀតដែលបំពេញការងារនៅទីនេះ ហើយសំណង់ច្រកទ្វារដែលទទួលបាននាថ្ងៃនេះ នឹងបានរួមចំណែកបានការការពារការគ្រប់គ្រងការចេញចូលរបស់ភ្ញៀវជាតិនិងអន្តរជាតិ ការធានាបាននូវសន្តិសុខជាតិ សុវត្ថិភាព សណ្តាប់ធ្នាប់ដ៏ល្អប្រសើរយ៉ាងពិតប្រាកដ ហើយចាប់ពេលប្រើប្រាស់ពីពេលនេះទៅយើងនឹងរងចាំពេលវេលាមួយសមស្របដែលថ្នាក់ដឹកនាំជាន់ខ្ពស់នឹងប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេល
ខាងមុខនេះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូរអ៊ាន់ ក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញើរណែនាំដល់មន្ត្រីនគរបាល និងមន្ត្រីជំនាញទាំងអស់ដែលបំពេញការងារនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតសូមថែរក្សាការពារនូវសមិទ្ធផលនេះឲ្យបានគង់វង្សយូរអង្វែងសម្រាប់ទុកបម្រើជាប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិនិងអន្តរជាតិអន្តរជាតិទាំងអស់ និងសូមអនុវត្តន៍ឲ្យបានល្អនូវអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល គឺ៣កុំ ៣ការពារ ដើម្បីធ្វើយ៉ាងណាជៀសឆ្លាយពីការឆ្លងនូវជម្ងឺកូវីដ ១៩ ។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner