ជប៉ុនរកឃើញករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី Mu លើកដំបូង ក្រោយ WHO ទើបដាក់ចូលក្នុងបញ្ជីគួរអោយចាប់អារម្មណ៍

តូក្យូ៖ អាជ្ញាធរសុខាភិបាលជប៉ុនបានរាយការណ៍ពីការរកឃើញករណីឆ្លងលើកដំបូង ជាមួយនឹងវីរុសបំប្លែងខ្លួនថ្មីមួយប្រភេទ ដែលត្រូវបានអង្គការសុខភាពពិភពលោក (WHO) ទើបដាក់បញ្ចូលក្នុងបញ្ជីគួរអោយចាប់អារម្មណ៍។

ក្រសួងសុខាភិបាលជប៉ុនបញ្ជាក់ថា អ្នកធ្វើដំណើរ២នាក់ដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩នៅឯមណ្ឌលធ្វើចត្តាឡីស័ក នៃអាកាសយានដ្ឋានចំនួនពីរត្រូវបានគេរកឃើញថា មានផ្ទុកវីរុសបំប្លែងខ្លួនថ្មី មូ “Mu”។ វីរុសបំប្លែងខ្លួនថ្មី មូ “Mu” ត្រូវបានគេរកឃើញនៅអាហ្វ្រិកខាងត្បូង និងអឺរ៉ុប ខណៈដែលអង្គការសុខភាពពិភពលោក (WHO) បានដាក់បញ្ចូលវីរុសដែលគេសង្ស័យថា អាចប្រឆាំងនឹងវ៉ាក់សាំងនេះ ទៅក្នុងបញ្ជីវីរុសបំប្លែងខ្លួនដែលគួរអោយចាប់អារម្មណ៍នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ។

អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា វីរុសបំប្លែងខ្លួនថ្មី មូ “Mu” មានការផ្លាស់ប្តូរដែលមានសក្តានុពល ក្នុងការគេចពីភាពស៊ាំដែលផ្តល់ដោយវ៉ាក់សាំងការពារ។ បើតាម WHO វីរុសបំប្លែងខ្លួនថ្មីនេះ វបានកំណត់អត្តសញ្ញាណដំបូងនៅប្រទេសកូឡុំប៊ី កាលពីខែមករា ប៉ុន្តែត្រូវបានបញ្ជាក់មាននៅក្នុងប្រទេសយ៉ាងតិច ៣៩ ហើយ៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner