តុលាការកំពូលសិង្ហបុរីកាត់ក្ដីឱ្យលោកនាយករដ្ឋមន្រ្តី Lee Hsien Loong ឈ្នះក្នុងបណ្ដឹងបរិហារកេរ្តិ៍ពីរប្រឆាំងនឹងលោក Terry Xu និងអ្នកស្រី Rubaashini Shunmuganathan

អត្ថបទដោយ៖
AMS OneMinute

តុលាការកំពូលសិង្ហបុរីកាត់ក្ដីឱ្យលោកនាយករដ្ឋមន្រ្តី Lee Hsien Loong ឈ្នះក្នុងបណ្ដឹងបរិហារកេរ្តិ៍ពីរប្រឆាំងនឹងលោក Terry Xu និពន្ធនាយកគេហទំព័រសង្គមនយោបាយ The Online Citizen និងអ្នកស្រី Rubaashini Shunmuganathan អ្នកសរសេរអត្ថបទឱ្យ TOC ដោយទទួលបានសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន ២១ម៉ឺនដុល្លារសិង្ហបុរី ។ 

នៅខែសីហា ២០១៩ TOC បានផ្សាយអត្ថបទសរសេរដោយលោកស្រី Rubaashini អំពីជម្លោះរបស់លោក Lee ជាមួយលោកវេជ្ជបណ្ឌិត Lee Wei Ling និងលោក Lee Hsien Yang ទាក់ទងនឹងទំនាស់មរតកក្រោមចំណងជើងថា “ភរិយារបស់លោកនាយករដ្ឋមន្ត្រីលោកស្រី Ho Ching ចែករំលែកអំពីការកាត់ផ្តាច់ទំនាក់ទំនងជាមួយសមាជិកគ្រួសារយ៉ាងចំឡែក”។

ចៅក្រមលោក Audrey Lim រកឃើញអត្ថបទនេះថាការបរិហារកេរ្តិ៍នេះ មិនគ្រាន់តែវាយប្រហារទៅលើសុចរិតភាព ចរិតលក្ខណៈ និងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្រ្តីប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់សិទ្ធិអំណាចរបស់លោកក្នុងការដឹកនាំសិង្ហបុរី។

ប្រភព៖ CNA

ads banner