សម្តេចតេជោបដិសេធការស្នើវិនិយោគបឹង១ពាន់ហិកតានៅស្រុកល្វាឯម ក្នុងការធ្វើទីក្រុងរណប​ (Video Inside)

សម្តេចនាយករដមន្រ្តីកម្ពុជាបានទាត់ចោលនូវសំណើចង់ទិញដីបឹងទំហំ១ពាន់ហិកតា នៅស្រុកល្វាឯមខេត្ត កណ្តាល។ ក្រុម ហ៊ុនសំណង់ «ឈ្នះ ឈ្នះ» តាមរយៈក្រសួងកសិកម្ម និងរដ្ឋបាលខេត្តកណ្តាល បានដាក់សំណើ ចង់ទិញបឹង១ពាន់ហិកតា នៅក្នុងឃុំបារុង នៃស្រុកល្វាឯម ដើម្បីអភិវឌ្ឍជាទីក្រុងរណបបែបទំនើប និងហេដ្ឋា រចនាសម្ព័ន្ធសំខាន់ៗ ប៉ុន្តែយោងតាមលិខិតរបស់ទីស្តីការគណ:រដ្ឋមន្ត្រីថ្ងៃទី២៧សីហា សំណើនោះ ត្រូវបាន សម្តេចនាយក ឮរដ្ឋមន្ត្រីបានបដិសេធ។

លិខិតរបស់ទីស្តីការគណ:រដ្ឋមន្ត្រីតាមបទបញ្ជារបស់សម្តេច បានសរសេរបញ្ជាក់ថា ត្រូវរក្សាទីតាំងដីនោះជាផ្ទៃបឹងធម្ម ជាតិសម្រាប់បម្រើប្រយោជន៍សាធារណ:, និងលិខិតរបស់ សម្តេចបានបញ្ជាក់ថា គេចាំបាច់ត្រូវរក្សាទុកបឹងនោះ ហើយរកវីធីជីកបឹងនោះថែមទៀតឲ្យបានជ្រៅ ដើម្បីរក្សា ទឹកទុក។ លិខិតរបស់សម្តេចបានប្រាប់ទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងរដ្ឋបាលខេត្តកណ្តាល ទៀតថា ត្រូវបញ្ឈប់ការទទួលនិងបញ្ឈប់ការលើកសំណើ ដីតំបន់នេះដាក់មកនាយករដ្ឋមន្ត្រីទៀត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner