រដ្ឋមន្ត្រីការបរទេសគ្រោងបំពេញទស្សនកិច្ចកូរ៉េខាងត្បូង (Video Inside)

រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន គ្រោងនឹងធ្វើទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសកូរ៉េខាងត្បូង នាសប្តាហ៍ក្រោយនេះ។ ក្រសួងការបទេសនៅថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា លោកប្រាក់សុខុនដែលជាឧបនាយករដ្ឋ មន្ត្រីផងដែរនោះ នឹងបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង រវាងពីថ្ងៃទី០៦ ដល់ថ្ងៃទី ០៨ ខែកញ្ញា ដែលនៅ ទីនោះ លោកនឹងជួបសមភាគីកូរេខាងត្បូង លោកឆុងអើយយ៉ុង។

ថ្នាក់ដឹកនាំក្រសួងការបរទេសនៃប្រទេសទាំង ២គ្រោងនឹងជជែកលើកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមានកិច្ចការនយោបាយនិងការពារជាតិ, ការអភិវឌ្ឍសេដ្ឋ កិច្ច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងកិច្ចការដទៃទៀតដែលជាទំនាក់ទំនងល្អនិងមានស្រាប់រវាងប្រទេសទាំងពីរ។ បញ្ហាតំបន់និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍រួម ក៏នឹងត្រូវបានលើកយកមកពិភាក្សាផ្លាស់ប្តូរ យោបល់គ្នា ផងដែរ។

ក្នុងដំណើរស្នាក់នៅក្នុងកូរេខាងត្បូងនោះ គឺនារសៀលថ្ងៃទី០៨ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង២ នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១១ ដោយផ្ទាល់ដោយមាន ការអញ្ជើញចូលរួមពីបណ្តារដ្ឋមន្ត្រីការបរទេសទន្លេមេគង្គផ្សេងទៀត រួមមានឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម តាមប្រព័ន្ធវីដេអូ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner