កម្ពុជាបន្តសម្រួលសេវាថែទាំ និងព្យាបាលអ្នកឆ្លងកូវីដកម្រិតស្រាល (Video Inside)

កម្ពុជាបានសម្រួលបន្ថែមទៀតជុំវិញវិធានការផ្តល់សេវាថែទាំនិងព្យាបាលអ្នកជម្ងឺកូវីដ១៩កម្រិតស្រាល។ មុននេះរាល់ចំណាត់ការនានាទាក់ទងនឹងការព្យាបាលអ្នកឆ្លងកូវីដ១៩ មិនទាន់ត្រូវបានអនុញ្ញាតឲ្យមានប្រព័ន្ធឯកជនចូលពាក់ព័ន្ធនោះឡើយ, ប៉ុន្តែក្រោមចំណាត់ការទប់ស្កាត់ជាមួយនឹងបទពិសោធន៍ឆ្លងកាត់ជាច្រើនខែ, ការផ្តល់សេវាថែទាំបានសម្រូលអនុញ្ញាតមកព្យាបាលតាមគ្លីនីកឯកជននិងតាមផ្ទះដែលមានការអនុញ្ញាតត្រឹមត្រូវ ពីក្រសួងសុខាភិបាល, និងវេលាចុងក្រោយនេះទៀត សេវាថែទាំនិងព្យាបាលអ្នកជម្ងឺកូវីដ១៩កម្រិតស្រាល ត្រូវបានបន្តអនុញ្ញាតឲ្យធ្វើនៅសណ្ឋាគារមួយចំនួននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ 

លិខិតរបស់ក្រសួងសុខាភិបាលកម្ពុជាថ្ងៃទី១ ខែកញ្ញា បានប្រកាសថានឹងអនុញ្ញាតដាក់ឱ្យដំណើរការសាកល្បងទីតាំងសណ្ឋាគារ មួយចំនួនក្នុងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ធ្វើជាកន្លែងផ្តល់សេវាថែទាំនិងព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលណាដែលមិនចង់ព្យាបាលនៅតាមផ្ទះ។ ឈ្មោះសណ្ឋាគារ ដែលនឹងដាក់ឱ្យដំណើរការសាកល្បង នេះ នឹងត្រូវចេញផ្សាយដោយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តសៀមរាបនាពេលខាងមុខនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner