រយៈពេល២៤ម៉ោង​ ចាក់វ៉ាក់សាំងលើពលរដ្ឋបាន​ ៩ម៉ឺន៣ពាន់១០៤នាក់ (Video Inside)

ប្រជាពលរដ្ឋចំនួន៩ម៉ឺន៣ពាន់១០៤នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ បានទទួលការចាក់វ៉ាក់សាំង បង្ការជម្ងឺកូវីដ១៩។ យោងតាមក្រសួងសុខាភិបាលចំនួនពលរដ្ឋសរុបដែលបានទទួលការចាក់វ៉ា់ក់សាំងគិតត្រឹមថ្ងៃទី២ខែកញ្ញានេះ បានកើនដល់១០លាន៨សែន៩ម៉ឺន៤ពាន់៧៩៥នាក់ហើយ, ក្នុងនោះអ្នកបានចាក់ វ៉ាក់សាំងដូសទី២រួចមានចំនួន ៨លាន៥សែន៩ម៉ឺន៤ពាន់៧៣៣នាក់។ ក្នុងចំណោមពលរដ្ឋទាំងជាង១០លាន ៨សែននាក់នោះ, ការចាក់វ៉ាក់សាំងលើពលរដ្ឋអាយុពី១៨ឆ្នាំឡើងមានចំនួន៩លាន៣សែន២ម៉ឺន១ពាន់ ៦៦៤ នាក់, និងលើយុវជនវ័យជំទង់អាយុរវាងពី១២ដល់១៧ឆ្នាំ មានចំនួន១លាន៥សែន៧ម៉ឺន៣ពាន់១៣១នាក់។

បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន១៦លាននាក់ទូទាំងប្រទេសវិញ ទំហំភាគរយនៃការចាក់វ៉ាក់សាំងនា ពេលនេះបានប្រមាណ៦៨,០៩%ហើយ។ 

រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកការវ៉ាក់សាំងចាក់ដូសទី៣បន្ថែម ទៀតកាលពីខែសីហាកន្លងមកនេះ ដើម្បីបង្កាទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលកំពុងធ្វើចរាចរណ៍ក្នុង រាជធានី និងតាមបណ្តាខេត្តចំនួន។ យោងតាមក្រសួងសុខាភិបាលការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ ថ្ងៃទី២ កញ្ញា ឆ្នាំ២០២១ បានចំនួន ៦សែន ២ម៉ឺន ៤ពាន់ ៣៨០នាក់ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner