ទាហានមួកខៀវកម្ពុជា ៣៧នាក់ ហ្វឹកហ្វឺនវិធីសង្គ្រោះគ្រោះមហន្តរាយ (Video Inside)

ទាហានមួកខៀវចំនួន៣៧នាក់ បានធ្វើការហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយនៅមុនចាកចេញទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ 

ការហ្វឹកហាត់រយៈពេល១ខែ ចាប់តាំងពីថ្ងៃទី ១៨សីហានោះមក គឺជាវគ្គហ្វឹកហាត់ កាណូតរុញពោងស្ពានដែកចល័ត PMP, ជាសាឡង់, ជាស្ពានពោងបណ្តែតទឹក និងរថយន្តស្ពានដែកចល័ត TMM ដែលនឹងត្រូវប្រើប្រាស់ចាំបាច់ក្នុងបេសកកម្ម MINUSCA នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ 

កម្ពុជាចាប់តាំងពីឆ្នាំ ២០០៦ មក បានបញ្ជូនកងកម្លាំងមួកខៀវចំនួន ៧ពាន់១២៣ នាក់ ក្នុងនោះមានស្ត្រី ៤១៩ នាក់ ក្នុងការចូលរួម បេសកកម្មថែរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិ។ 

បច្ចុប្បន្នកម្ពុជានៅមានកងកម្លាំងប្រមាណ៨០០ នាក់ដែលកំពុង ចូលរួមបេសកកម្មនៅក្នុងប្រទេសចំនួន៤ រួមមានប្រ ទេសស៊ូដង់ខាងត្បូង, សាធារណរដ្ឋអាហ្វ្រិកកណ្តាល, ប្រទេសលីបង់ និងប្រទេសម៉ាលី។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner