កីឡាករជនពិការកម្ពុជា ទទួលចំណាត់ថ្នាក់លេខ៧ ក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកតូក្យូ (Video Inside)

កីឡាករជនពិការកម្ពុជា លោក វ៉ាន វ៉ុន ទទួលបានចំណាត់ថ្នាក់លេខ៧ នៃព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកតូក្យូ ឆ្នាំ ២០២០។ លោក វ៉ាន វ៉ុន បានប្រើថិរវេលា ១៤កណ្តក់សញ្ញា២១វិនាទី លើវិញ្ញាសាប្រណាំងរទេះ T54 ចម្ងាយ ១០០ម៉ែត្រនៃព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ក្នុងការប្រកួតផ្តាច់ព្រ័ត្រកាលពីល្ងាចថ្ងៃទី០១កញ្ញា ឆ្នាំ២០២១។ ក្នុងចំណោមបេក្ខជនប្រកួត៨នាក់ចុងក្រោយ, លោក វ៉ាន វ៉ុនបានស្ថិតក្នុងចំណាត់ថ្នាក់លេខ៧។ 

កីឡាករ ទទួលបានមេដាយមាស គឺកីឡាករថៃ អធិវ៉ាត់ ពាងនុអា ដែលប្រើឋិរវេលា១៣កណ្តក់សញ្ញា៧៦វិនាទី ខណៈ មេដាយ ប្រាក់ បានទៅកីឡាករហ្វាំងឡង់ Leo Pekka Tahti ដែលប្រើថិរវេលា ១៣.៨៥វិនាទី និងមេដាយសំរឹទ្ធ បាន ទៅកីឡាករម៉ិកស៊ិកឈ្មោះ Juan Pablo Garcia ដែលប្រើថិរវេលា ១៣.៨៧វិនាទី។ 

កីឡាករកម្ពុជាលោក វ៉ាន វ៉ុន បើទោះបីមិនអាចដណ្ដើមមេដាយជូនជាតិនោះមែន ប៉ុន្តែលោក ត្រូវបានគេចាតទុកថាធ្វើបានយ៉ាងល្អ ជាមួយ នឹងការបង្កើតកំណត់ត្រាផ្ទាល់ខ្លួនឈានដល់វគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ពិភពលោកនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner