ស្រ្តីរស់នៅប្រទេសថៃម្នាក់ ចេញវីដេអូកោតសរសើរសម្តេចតេជោ ចំពោះការចាក់វ៉ាក់សាំងជូនពលរដ្ឋគ្រប់គ្នាបានដោយមិនគិតថ្លៃ ខណៈដែលប្រទេសថៃ គិតប្រាក់ក្នុង១នាក់ ១៧០០បាត

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ស្រ្តីរស់នៅប្រទេសថៃម្នាក់ ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គម បានចេញវីដេអូ សម្តែងការកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋគ្រប់គ្នា ដោយមិនមានគិតថ្លៃ ខណៈដែលប្រទេសថៃ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Sinopharm ត្រូវចំណាយប្រមាណ ១៧០០-១៨០០បាត ។

ស្ត្រីរូបនេះ ដែលមានឈ្មោះនៅលើបណ្តាញសង្គមហ្វេសបុកថា Chhon Kimkanikar-ឆន គីមកណិការ បាននិយាយថា រហូតមកដល់ពេលនេះ ប្រទេសថៃ មិនទាន់មានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដូចកម្ពុជានៅឡើយទេ ហើយសូម្បីតែនៅទីក្រុងបាងកក ក៏មិនទាន់មានវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋគ្រប់គ្នានោះដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner