សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត បន្តផ្ដល់អំណោយជូនដល់គ្រួសារកូនភ្លោះ៣នាក់

សៀមរាប ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបន្តផ្ដល់អំណោយសប្បុរសធម៌ដល់គ្រួសារប្រជាពលរដ្ឋ ដែលទើបសម្រាលបានកូនភ្លោះបីនាក់ ។

អំណោយដ៏ថ្លៃថ្លានោះត្រូវបានឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងលោកជំទាវ បាននាំយកទៅប្រគល់ជូនដល់លំនៅឋានកូនភ្លោះទាំងបី(ប្រុសទាំង៣) នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ដែលស្ថិតក្នុងភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក សូរ ប្លាតុងអភិបាលស្រុកប្រាសាទបាគង អញ្ជើញចូលរួមផងដែរ ។

កូនភ្លោះទាំង០៣នាក់នេះគឺ បានសំរាល កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០ និង៤០នាទីព្រឹក នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាបដោយមានឪពុក ឈ្មោះ ចិន ទ្រា អាយុ៣០ឆ្នាំ និងម្តាយឈ្មោះ សុខ សៅ អាយុ ៣៣ឆ្នាំ ។ អំណោយរបស់ សម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិតដែលបានឧបត្ថម្ភដល់កូនភ្លោះ៣នាក់នាពេលនោះរួមមានអង្ករចំនួន៥០គីឡូក្រាម .ទឹកដោះគោ ០២កេស. ស្ករស ០៥គីឡូក្រោម. ក្រម៉ា ០២ សារ៉ុង ០២ និងថវិកាចំនួន ៥លានរៀល ។

ឯកឧត្តម គុជ លីណា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខរបស់ ប្រជាពលរដ្ឋ ពិសេសគឺសុខទុក្ខអ្នកដែលសម្រាលបានកូនភ្លោះ៣ មិនតែប៉ុណ្ណោះ សម្តេចបានចាត់ទុកកូនភ្លោះ៣នេះ ជាចៅសម្តេចថែមទៀតផង ៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner