អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២២១លាន៥៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៥៨ម៉ឺននាក់ និងជាសះស្បើយ១៩៨លាន៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២២១លាន៥៤ម៉ឺន៤ពាន់២៤៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៥៨ម៉ឺន១ពាន់៧៩៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៩៨លាន៤ម៉ឺន៤ពាន់៨៨៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤០លាន៨០ម៉ឺន៥ពាន់២៥៩នាក់ ស្លាប់ចំនួន៦៦ម៉ឺន៦ពាន់២១៩នាក់ និងជាសះស្បើយចំនួន៣១លាន៣១ម៉ឺន៥ពាន់៧៥១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៣លាន២ម៉ឺន៧ពាន់១៣៦នាក់ ស្លាប់៤៤ម៉ឺន៧៨៥នាក់ និងជាសះស្បើយ៣២លាន១៧ម៉ឺន៤ពាន់៤៩៣នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន៨៩ម៉ឺន៧៧៩នាក់ ស្លាប់ចំនួន៥៨ម៉ឺន៣ពាន់៦២៨នាក់ និងជាសះស្បើយ១៩លាន៨៦ម៉ឺន២ពាន់៤៣៨នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner