មេដឹកនាំចលនាប្រឆាំងនៅអាហ្វហ្គានីស្ថាន៖ ខ្លួនបានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីចរចាជាមួយតាលីបង់

កាប៊ុល៖ មេដឹកនាំក្រុមប្រឆាំងអាហ្វហ្គានីស្ថានទប់ទល់នឹងកងកម្លាំងតាលីបង់នៅជ្រលងភ្នំ ផាន់សៀរ (Panjshir) ភាគខាងជើងទីក្រុងកាប៊ុល បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញថា លោកស្វាគមន៍សំណើរពីអ្នកប្រាជ្ញសាសនា សម្រាប់ការចរចាដើម្បីបញ្ចប់ការប្រយុទ្ធគ្នា។

លោក អាម៉េដ ម៉ាស៊ូដ (Ahmad Massoud) ដែលជាប្រធានរណសិរ្សតស៊ូជាតិអាហ្វហ្គានីស្ថាន (NRFA) បានធ្វើសេចក្តីប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ក្រុមនេះ។លោក ម៉ាស៊ូដ បាននិយាយនៅក្នុងការបង្ហោះហ្វេសប៊ុកថា ជាគោលការណ៍ NRF យល់ព្រមដោះស្រាយបញ្ហាបច្ចុប្បន្ន និងបញ្ចប់ការប្រយុទ្ធគ្នាភ្លាមៗ និងបន្តការចរចា។ លោកបាននិយាយដោយសំដៅដល់ស្រុកមួយនៅខេត្តបាកឡានថា ដើម្បីឈានទៅរកសន្តិភាពយូរអង្វែង NRF បានត្រៀមខ្លួនបញ្ឈប់ការប្រយុទ្ធគ្នាដោយមានលក្ខខណ្ឌថា តាលីបង់ក៏បញ្ឈប់ការវាយប្រហារ និងចលនាយោធារបស់ពួកគេទៅលើ ផាន់សៀរ និង អាន់ដារ៉ាប ផងដែរ។

លោកបន្ថែមថា ការជួបជុំដ៏ធំមួយនៃគ្រប់ភាគីជាមួយក្រុមប្រឹក្សាយូលម៉ា នៃអ្នកសិក្សាសាសនា អាចត្រូវបានធ្វើឡើង។ មុននេះបណ្តាញសារព័ត៌មានអាហ្វហ្គានីស្ថានបានរាយការណ៍ថាអ្នកសិក្សាសាសនាបានអំពាវនាវដល់ពួកតាលីបង់ អោយទទួលយកការចរចា ដើម្បីបញ្ចប់ការប្រយុទ្ធគ្នានៅ ផាន់សៀរ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner