បុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនរក្សាជាដដែលឆ្នាំ២០២១ បើទោះបីជាមានកូវីដ១៩ (Video Inside)

ក្រសួងធម្មការនិងសាសនា បានថ្លែងថាពិធីបុណ្យកាន់បិណ្ឌ, ភ្ជុំបិណ្ឌ និងពិធីបុណ្យកឋិនទាន សម្រាប់ឆ្នាំ ២០២១ នឹងនៅរក្សាជាធម្មតាដដែលបើទោះបីមានការឆ្លងកូវីដ១៩ក៏ដោយ។ សូមបញ្ជាក់ថាពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នឹងមានរវាងពីថ្ងៃទី២២កញ្ញាដល់ថ្ងៃទី៦តុលា, ចំណែកបុណ្យកឋិនទានរយៈពេល២៩ថ្ងៃ នឹងមានរវាងពីថ្ងៃទី២២តុលាដល់១៩វិច្ឆិកា។

យោងតាមសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា, ពិធីបុណ្យ សាសនានេះ នៅរក្សាជាដដែល ប៉ុន្តែត្រូវ «អនុវត្តវិធានការណ៍ការពារនានារបស់ក្រសួងសុខាភិបាល ដោយត្រូវ ពាក់ម៉ាស, ធ្វើការវាស់កម្តៅ, រក្សាអនាម័យ, លាងដៃសាប៊ូ ឬអាល់កុល ជែល និងរក្សាគម្លាតសុវត្ថិភាពសង្គម, សុវត្ថិភាពបុគ្គល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ៣ការពារនិង៣កុំ។

គួរបញ្ជាក់ថាកាលពីឆ្នាំ២០២០ កន្លងមក ពិធីបុណ្យភ្ជុំបិណ្ឌនិងពិធីបុណ្យកឋិនទាន តាមវត្តអារាម ត្រូវគេឃើញថាមានសភាពមិនសូវអ៊ូរអរឡើយ ដោយសារតែក្តីបារម្ភនឹងការឆ្លងកូវីដ១៩ក្នុងសហគមន៍៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner