ខេត្ត៣ត្រៀមនឹងបិទបញ្ចប់ការវ៉ាក់សាំង (Video Inside)

ខេត្តកណ្តាល, ខេត្តព្រះសីហនុ និងខេត្តកែប ត្រៀមនឹងប្រកាសការបញ្ចប់បិទយុទ្ធនាការចាក់វ៉ាក់សាំងនាពេល ខាងមុខនេះ ក្រោយមនុស្សដែលមានវ័យអាយុពី១៨ឆ្នាំឡើងទៅ បានទទួលរួចរាល់នៃការចាក់វ៉ាក់សាំងពេញ លេញ។

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងទូទាំងប្រទេស លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ប្រាប់ អ្នក សារព័ត៌មានថ្ងៃនេះ ជុំវិញការបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងក្នុងខេត្តទាំង៣នោះ។

កម្ពុជាក្នុងរង្វង់តួលេខប្រជាពលរដ្ឋសរុបចំនួន១៦លាននាក់ទូទាំងប្រទេស ទំហំភាគរយនៃការចាក់វ៉ាក់សាំងនា ពេលនេះបានប្រមាណ៧០,២៧%ហើយ។ កម្ពុជាបាននិងកំពុងសម្រុកនាពេលនេះថែមទៀតក្នុងការចាក់វ៉ាក់ សាំងដូសជម្រុញ ដែលជាវ៉ាក់សាំងដូសទី៣ ដើម្បីបង្កើនភាពស៊ាំកាន់តែខ្លាំងក្នុងសហគមន៍។

លោកស្រី​ ឱ វណ្ណឌីន បានថ្លែងថាកន្លងមកមានមនុស្សខ្លះ បានរើសអើងនឹងវ៉ាក់សាំងដោយពុំព្រមចាក់ទេនូវវ៉ាក់សាំងផលិតពីប្រទេសចិននោះ។ លោកស្រីបានថ្លែងថា បើសិនជានៅប្រកាន់ភាពរើសអើងវ៉ាក់សាំងនោះ, បុគ្គលនោះ នឹងជួបប្រទះវិញនូវភាពសោកស្តាយជាមិនខាន។ យោងតាមក្រសួងសុខាភិបាលការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃ ទី៦កញ្ញា ឆ្នាំ២០២១ បានចំនួន ៦សែន៦ម៉ឺន ៤ពាន់ ១១៣នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner