ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១១៤នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១១៤នាក់ និងមានអ្នកស្លាប់ ថ្មីម្នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខឆ្លងនៅថ្ងៃនេះ មានការកើនឡើងច្រើនរហូតដល់ ៥៦នាក់ បើ ប្រៀបធៀបនឹងម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះ រួមមាន ២០នាក់ ជាករណីឆ្លងលើពល ករដែលកំពុងធ្វើចត្តាឡីស័ក, ២៨នាក់ ជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ និង៦៦នាក់ ដទៃទៀត ជាករណីឆ្លងនៅក្នុងសហគមន៍។ ចំណែកអ្នកស្លាប់ថ្មីម្នាក់ នោះវិញ គឺជាបុរសចំណាស់អាយុ៧៦ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ។

ខេត្តឧត្តរមានជ័យ គិតរហូតមកទល់នឹង ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន ៧ពាន់៧១នាក់ , ជាសះស្បើយឡើងវិញចំនួន ៣ពាន់៤០០នាក់ និងមានអ្នកស្លាប់សរុបចំនួន ១៤នាក់ ហើយ ។ នៅក្នុងខេត្តឧត្តរមានជ័យដដែលនេះផងទៀត សេចក្តីរាយការណ៍ចុងក្រោយបានបញ្ជាក់ការរកឃើញ ឆ្លងវីរុសបំប្លែងថ្មី Deltaចំនួន ៣ករណីបន្ថែមទៀត ដែលនាំឲ្យការឆ្លង វីរុសសាហាវក្នុងខេត្តនេះ បានកើនដល់ ២៤៥ ករណីហើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner