ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១០៩នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០៩នាក់ថែនទៀត នៅថ្ងៃនេះ ដែលជាតួ លេខឆ្លងថយចុះចំនួន ៤០នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះ ជាករណីឆ្លងលើពលករ ដែលទើបត្រលប់មកពីប្រទេសថៃចំនួន៣៥នាក់ ដែលជាពលរដ្ឋមានទីលំនៅស្រុកភ្នំស្រុក, ស្រុកព្រះនេត្រព្រះ, ស្រុកមង្គលបុរី, ក្រុងសិរីសោភ័ណ, ស្រុកម៉ាឡៃ, ស្រុកស្វាយចេក, ក្រុងប៉ោយប៉ែត, ស្រុកថ្មពួក និងជាពលរដ្ឋមកពីខេត្តកំពង់ចាម, ខេត្តព្រៃវែង, ខេត្តបាត់ដំបង, ខេត្តតាកែវ, ខេត្តកំពង់ធំ, ខេត្តពោធិ៍សាត់, ខេត្តកំពង់ឆ្នាំង, ខេត្តសៀមរាប ។ ចំណែកការឆ្លងលើពលរដ្ឋ៧៤នាក់ ទៀត គឺជាករណីឆ្លងនៅក្នុងសហគមន៍។

នៅក្នុងខេត្តបន្ទាយមានជ័យដដែលនេះផងទៀត សេចក្តីរាយការណ៍ចុងក្រោយ បានបញ្ជាក់ការរក ឃើញឆ្លងវីរុសបំប្លែងថ្មី Delta ច្រើនរហូតដល់ ៤៦ករណី បន្ថែមទៀត ដែលនាំឲ្យការ ឆ្លងវីរុសសាហាវក្នុងខេត្ត នេះ បានកើនដល់ ៥២៦ ករណីហើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner