ខេត្តព្រះវិហារ ឆ្លងថ្មី១៦នាក់ (Video Inside)

ខេត្តព្រះវិហារ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១៦នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះ ដែលជាតួលេខឆ្លងកើនខ្ពស់ជាងកាលពីថ្ងៃអាទិត្យម្សិលមិញចំនួន ១០នាក់ ។

យោងតាមរដ្ឋបាលខេត្តការ ឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋដែលមានទីលំនៅក្នុងស្រុករវៀងចំនួន ១០នាក់, និងនៅស្រុកត្បែងមានជ័យ ៦នាក់ ។ ខេត្តព្រះវិហារ គិតរហូតមកទល់ និងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១ពាន់ ២៣១នាក់, អ្នកជាសះស្បើយសរុបចំនួន ៧៧៦នាក់ និងមានអ្នកស្លាប់ចំនួន ៣នាក់ ។

ក្នុងខេត្តព្រះវិហារនោះផងដែរ, សេចក្តីរាយការណ៍ចុងក្រោយ បានបញ្ជាក់ជុំវិញការរកឃើញឆ្លងវីរុសបំប្លែងថ្មីបន្ថែមចំនួន៩នាក់ថែមទៀត ដែលនាំ ឲ្យខេត្តនេះ មានតួលេខឆ្លងវីរុសបំប្លែងថ្មី Delta សរុប១០៨នាក់ហើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner