កម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន ឆ្នាំ២០២១ (NOBY2021) “ការវាយតម្លៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ”

យុវជនចំនួន ១២ ក្រុមដែលជាតំណាងឲ្យរាជធានី ខេត្តចំនួន១២ផ្សេងៗគ្នា ក្នុងចំណោម ២៥រាជធានី ខេត្ត បានចូលរួមយ៉ាងសកម្មក្នុងការប្រកួតប្រជែងទៅលើ ១) ការឆ្លើយសំណួរល្បងប្រាជ្ញា ២) ការដោះស្រាយបញ្ហា និង ៣) ការធ្វើបទបង្ហាញទៅលើគំនិតអាជីវកម្ម ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី ៦-៧ ខែកញ្ញា ឆ្នាំ២០២១ បានចាប់ផ្តើមក្រោមវត្តមានឯកឧត្តម សេរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

នាថ្ងៃបន្ទាប់ ក្រុមបេក្ខជន១៣ក្រុមតំណាងឱ្យខេត្តចំនួន១៣ទៀតនឹងបន្តធ្វើការប្រកួតប្រជែង ដើម្បីជ្រើសរើសក្រុមជ័យលាភីចុងក្រោយចំនួន ៥ ក្រុម សម្រាប់បន្តទៅវគ្គផ្តាច់ព្រ័ត្រ “ទិវាសហគ្រិនភាពកម្ពុជាឆ្នាំ២០២១” នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១។ គួរបញ្ជាក់ថា កម្មវិធី NOBY2021 រៀបចំឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹង ជំនាញ និងសមត្ថភាពដល់យុវជនកម្ពុជា ឱ្យក្លាយទៅជាសហគ្រិនវ័យក្មេង ដែលជាធនធានមនុស្សប្រកបដោយសក្តានុពលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។

កម្មវិធីនេះសហការរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ក្រោមការឧបត្ថម្ភពីទីភ្នាក់ងារជំនួយអាមេរិក (USAID) និងអង្គការផេក PACT Cambodia គាំទ្រដោយកម្មវិធីមុខរបរ និងការងារសម្រាប់យុវជនកម្ពុជា (DEY) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) រដ្ឋាភិបាលប្រទេសជប៉ុន ក្រុមហ៊ុន Smart Axiata និងធនាគារវីង។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner