ឯកឧត្តម អភិបាលខេត្តកែប បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយ៍ថ្លឹងរថយន្តអចល័តដំណាក់ចង្អេីរ ស្ថិតនៅលេីផ្លូវជាតិ លេខ៣៣

នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នេះ ឯក ឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត កែប បានអញ្ជើញចុះពិនិត្យការរដ្ឋានសាងសង់ស្ថានីយ៍ថ្លឹងរថយន្តអចល័តដំណាក់ចង្អេីរ ផ្លូវជាតិ លេខ ៣៣ ត្រង់គ.ម លេខ២១ ដល់ ៥៨៥ ស្ថិតនៅ ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា ការសាសង់ស្ថានីយ៍ថ្លឹងរថយន្តនេះ គឺដើម្បីថែរក្សាផ្លូវជាតិលេខ ៣៣ ឱ្យបានយូរអង្វែង ព្រោះផ្លូវជាតិមួយខ្សែនេះ នឹងកសាងឡើងវិញនៅចុងឆ្នាំ២០២១នេះ ជាការចំបាច់ គឺត្រូវមានកន្លែងសម្រាប់ពិនិត្យទម្ងន់រថយន្តផ្ទុកលើសចំណុះ ដែលជាកត្តាធ្វើឱ្យផ្លូវជាតិ ប្រេះស្រាំ ក្រលុកធំៗ និងអាចបង្ករឱ្យមានគ្រោះថ្នាក់ដល់អ្នកបើកបរផ្សេងទៀតបាន ហេីយការបង្កើតឡេីង ស្ថានីយ៍ថ្លឹងរថយន្តនេះ ក៏ជាការងាយស្រួលក្នុងការតម្រង់ទិសរថយន្តដឹកលើសទម្ងន់ដែលច្បាប់បានកំណត់ ។

ឯកឧត្តម បន្តថា ខេត្តកែបជាខេត្តមួយដែលមានផ្លូវជាតិតភ្ជាប់ពីខេត្តផ្សេងៗគឺ កោះកុង ព្រះសីហនុ តាកែវ កំពត ដែលជាផ្លូវដឹកជញ្ជូនដ៏មានសារ:សំខាន់បំផុត ក្នុងការដឹកជញ្ជូនទំនិញ និងដោះដូរទំនិញ ទៅកាន់បណ្ដាច្រកទ្វាអន្តរជាតិ (ព្រែកចាក ខេត្ត កំពត )-ច្រកទ្វា អន្តរជាតិ ចាំយាម ខេត្ត កោះ កុង និងកំពង់ផែអន្តរជាតិទឹកជ្រៅ ខេត្ត ព្រះសីហនុ ដ៏សំខាន់ផងដែរ ។

ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ថា ស្ថានីយ៍ថ្លឹងរថយន្តនេះ ជាសមិទ្ធិផលថ្មីមួយបន្ថែមទៀតរបស់ខេត្តកែប បន្ទាប់ផែទេសចរណ៍កោះទន្សាយ ដែលដាក់អោយប្រើប្រាស់ជាបណ្តោះអាសន្ននៅចុងឆ្នាំ២០២១ និងកំពង់ផែសេះសរ ដែលគ្រោងសាងសង់រួចរាលជាស្ថាពរយ៉ាងយូរឆ្នាំ២០២៣ ហើយនិងមានការបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍នៅលើកោះទន្សាយមួយទៀតក្នុងពេលឆាប់ៗខាងមុខនេះ ឯកឧត្តមសង្ឃឹមថា សមិទ្ធិផលទាំងអស់នេះ និងអាចប្រមូលនៅថវិកាចូលជាតិ និងបំរើផលប្រយោជន៍ដល់ប្រជាជនក្នុងខេត្តកែប ឱ្យមានជីវភាពធូរធារមួយកម្រិតថែមទៀត ។

ឯកឧត្តម ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អោយបានគ្រប់ៗគ្នា និងត្រូវចូលរួមអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល អោយបានជាប់ជាប្រចាំ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner