ក្រសួងប្រៃសណីយ៍ បង្ហាញពីប្រព័ន្ធស្នើសុំប្រតិបត្តិការ លើវិស័យប្រៃសណីយ៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបញ្ជាក់ថាប្រព័ន្ធស្នើសុំប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានហៅកាត់ប្រព័ន្ធ e-Registration គឺជាសេវាការស្នើសុំ បែបបច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន ដូចជាលិខិតអនុញ្ញាត ,វិញ្ញាបនបត្រ ,អាជ្ញាបណ្ណ ។ក្រៅពីនេះក៏មានសេវាប្រៃសណីយ៍ ក្នុងនេះដូចជា លិខិតអនុញ្ញាត និងអាជ្ញាបណ្ណជាដើម។

ជាមួយគ្នាក្រសួងមួយនេះក៏បានបង្ហាញឱ្យម្ចាស់អាជីវកម្មស្នើសុំ លិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬ អាជ្ញាបណ្ណ លើវិស័យប្រៃសណីយ៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានតាមប្រព័ន្ធឌីជីថល។សម្រាប់គោលបំណងនោះគឺផ្តល់ភាពងាយស្រួលនិងឆាប់រហ័សក្នុងការស្នើសុំតាមរយៈសេវាសាធារណៈឌីជីថលប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព។

ចំពោះអត្ថប្រយោជន៍វិញគឺ ម្ចាស់អាជីវកម្មចំណេញពេលវេលា កាត់បន្ថយភាពស្មុគស្មាញ និងដឹងពីស្ថានភាពនៃការស្នើសុំ។ការទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញតាមរយៈABA CANADIA និងACLEDA។។សេវាបែបនេះទទួលការអនុម័តឆាប់រហ័ស។ក្រៅពីនេះគេក៏អាចទាញយកនិងបោះពុម្ភ លិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬ អាជ្ញាបណ្ណឌីជីថល ប្រសិបើអ្នកទទួលបានការអនុម័ត៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner