វៀតណាម​កំណត់ Deadline ​យកឈ្នះស្ថានភាព​​កូ​វី​ដ​​ ត្រឹមចុងខែ​

វៀតណាម​គួរតែ​ព្យាយាម​គ្រប់គ្រង​ស្ថានភាព​ជំងឺរាតត្បាត​កូ​វី​ដ​១​៩​ក្នុង​ប្រទេស​ ​ឲ្យបាន​ត្រឹម​ចុង​ខែកញ្ញា​នេះ​ ​មុននឹង​ស្តារ​ផលិតកម្ម​និង​អាជីវកម្ម​ឡើងវិញ​ ​ប្រកបដោយ​សុវត្ថិភាព​ ​នេះ​បើ​តាម​នាយករដ្ឋមន្ត្រី​ ​P​ham​ ​M​in​h​ ​Chin​h​ ​អះអាង​ ​នា​ថ្ងៃចន្ទ​ ​ទី​៦​ ​កញ្ញា​ ​២​០​២​១​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ ​លោក​បាន​និយាយ​ថា​ ​ស្ថានភាព​សង្គម​សេដ្ឋកិច្ច​ក្នុង​ពេល​៨​ខែ​មកនេះ​ ​ប៉ះពាល់​ខ្លាំងោ​យ​សារ​តែ​ការ​ផ្ទុះ​កូ​វី​ដ​១​៩​ ​ចុងក្រោយ​នេះ​។​ ​អាទិភាព​សំខាន់​បំផុត​គួរតែ​ ​បង្កើត​​បានការ​គ្រប់គ្រង ​យកឈ្នះ​ជំងឺ​នេះ​ ​កាន់តែ​ឆាប់​កាន់តែ​ល្អ​ ​ដោយសារតែ​ដើម្បី​ការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។

លោក​នាយករដ្ឋមន្ត្រី​បន្ត​ថា​ ​ខណៈ​ដែល​ជួប​បញ្ហា​ខ្វះខាត​វ៉ាក់សាំង​ ​នា​ពេល​បច្ចុប្បន្ននេះ​ ​និង​ការ​ចាក់​វ៉ាក់សាំង​គ្របដណ្តប់​បាន​ទាប​នោះ​ ​វិធានការ​ទប់​ស្កាត់​នានា​នៅតែ​ត្រូវការ​ ​រួម​មាន​ទាំង​ការ​រក្សា​គ​ម្លា​ត​សង្គម ​ជាដើម​។​ ​លោក​បាន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​បង្កើត​ជា​ផែនទី​ចង្អុល​ផ្លូវ​មួយ​ ​សម្រាប់​ការ​ស្តារ​សេដ្ឋកិច្ច​ ​និង​សេ​ណារី​យ៉ូ​ជំរុញ​កំណើន​ការ​គ្រប​ដណ្តប់​ដោយ​វ៉ាក់សាំង​កាន់តែ​លឿន​។​

វៀតណាម​មាន​វិជ្ជមាន​កូ​វី​ដ​១​៩​ ​កើន​ដល់​៥​៣​២​៤​៩​១​នាក់​ហើយ​ ​ជាសះស្បើយ​សរុប​ ​៣​០​១​៤​៥​៧​នាក់​ ​ស្លាប់​កើន​ដល់​១​៣​៣​៨​៥​នាក់​ហើយ​។​ ​វៀតណាម​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១​ ​បានជា​ង​២​២​លាន​នាក់​ ​ដោយ​ក្នុងចំណោម​នេះ​ ​មាន​៣​.​៣​៣​លាន​នាក់​បាន​ចាក់​បាន​២​ដូ​ស​ ​គិត​ត្រឹម​យប់​ថ្ងៃ​ទី​៦​ ​កញ្ញា​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner