ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១៨១នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១៨១នាក់នៅថ្ងៃនេះ ដែលជាតួលេខកើន៧២នាក់បើ ប្រៀបធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លង១៨១នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ រួមមានការឆ្លងលើពលករ, កម្មករ, អ្នកនៅផ្ទះ, អ្នកលក់ដូរ, សិស្សសាលា, មន្ត្រីនគរបាល, អាជីវករ ដែលរស់នៅ ក្នុងស្រុកម៉ាឡៃ, ស្រុកព្រះនេត្រព្រះ, ស្រុកស្វាយចេក, ស្រុកអូរជ្រៅ, ស្រុកថ្មពួក, ស្រុកមង្គលបុរី, ក្រុងប៉ោយ ប៉ែត, ក្រុងសិរីសោភ័ណ, និងការឆ្លងលើពលរដ្ឋមកពីខេត្តកំពត, ព្រៃវែង, បាត់ដំបង, កណ្តាល, កំពង់ឆ្នាំង, និង ក្រចេះ។

នៅក្នុងខេត្តបន្ទាយមានជ័យដដែលនេះផងដែរ, ការព្យាបាលជាសះស្បើយរយៈពេល២៤ម៉ោងចុង ក្រោយនេះ មានចំនួន ២៦៣នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner