ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៧០នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧០នាក់ថ្មីថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងថយចុះចំនួន ៤៤នាក់ ធៀបនឹងការរកឃើញពីម្សិលមិញ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះ រួមមាន ៣១នាក់ ជាករណីឆ្លងលើពលករដែលកំពុងធ្វើចត្តាឡីស័ក, ៦នាក់ ជាពលករ ដែលទើបត្រលប់មកពីប្រទេសថៃ និង៣៣នាក់ ដទៃទៀតជាករណីឆ្លងនៅក្នុងសហគមន៍ ដែលជាពលរដ្ឋ មានទី លំនៅក្នុងក្រុងសំរោង ចំនួន ៥នាក់, ស្រុកអន្លង់វែង ២២នាក់, ស្រុកត្រពាំងប្រាសាទ ៣នាក់ និងឆ្លងលើអ្នក ដំណើរមកពីខេត្តសៀមរាបចំនួនម្នាក់ ។

ខេត្តឧត្តរមានជ័យគិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៧ពាន់ ១៤១នាក់, អ្នកជាសះស្បើយចំនួន ៣ពាន់ ៤៦០នាក់ និងមានអ្នកស្លាប់មានចំនួន ១៤ នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner